ក្នុងថ្ងៃ១៤ កុម្ភៈ ជាពេលវេលាដ៏ល្អទិវាក្តីស្រឡាញ់ ក្នុងទឹកមុខសប្បាយរីករាយនាល្ងាចថ្ងៃពុធនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្គាឡាក់ស៊ី គ្រុប បានដឹកដៃភរិយា គឺលោកជំទាវ ឈឺន ស្រីម៉ាច និងកូនស្រីច្បង ចាស្មីន បានរៀបចំធ្វើសម្លការី នំបុ័ង និងបញ្ចុក ជាកាដូជូនដល់បងប្អូនជាងសំណង់ជាច្រើនពាន់នាក់ដែលកំពុងបម្រើការងារនៅការដ្ឋានគម្រោង 6A
