វិទ្យុអាស៊ីសេរី បន្តពាំសារក្រុមអ្នកនយោបាយប្រឆាំង ផ្សាយអំពើដ៏ស្មោកគ្រោក

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក អេង ចំរើន បានហៅការផ្សាយរិះគន់ប្រឆាំងរបស់វិទ្យុអាស៊ីសេរី ដែលនាំសាររបស់ក្រុមអ្នកនយោបាយប្រឆាំង ជាអំពើដ៏ស្មោកគ្រោក។ លោក អេង ចំរើន ទីប្រឹក្សាសម្តេចតេជោ និងជាអ្នកជំនួញផងនោះ បានប្រតិកម្មទៅនឹងការចុះផ្សាយរបស់វិទ្យុអាសុីសេរី និងបានស្រង់សម្តីអតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះថា ការផ្តល់តួនាទីជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ច្រើនស្កេកស្កះខ្ជះខ្ជាយថវិកាជាតិ។ លោកបានលើកឡើងថា ការផ្ដល់តួនាទីជាទីប្រឹក្សាសម្តេចតេជោ គឺជាការប្រទានពីព្រះមហាក្សត្រ […]

ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីមាន ១០៤រូប, ៥៤រូប មិនទទួលប្រាក់បំណាច់មុខងារ

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងទីប្រឹក្សាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចំនួន ១០៤រូប ឋានៈស្មើអនុរដ្ឋលេខាធិការ ដល់ទេសរដ្ឋមន្ត្រី។ ក្នុងចំណោមទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីទាំង ១០៤រូប មានទីប្រឹក្សាចំនួន ៥៤រូប មិនទទួលប្រាក់បំណាច់មុខងារ។ ក្នុងព្រះរាជក្រឹត្យ ព្រះមហាក្សត្រ ក៏ត្រាស់បង្គាប់បញ្ចប់មុខតំណែងទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលការតែងតាំងមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ផងដែរ៕ […]