គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹងសាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥ ។ តាមបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី២៩ ខែមករា នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ការងារសំខាន់ៗនៅក្នុងគម្រោងនេះ រួមមាន៖ […]