ធនាគារជាតិ សម្រេចផ្អាកសេវាធនាគារព្រីនស៍ ម.ក និងផ្តល់សិទ្ធិឱ្យក្រុមហ៊ុនម៉ូរីសុនកាក់ គ្រប់គ្រងនិងចាត់ចែងរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិធនាគារនេះ

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បញ្ជាក់ថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit- accounting Co., Ltd)” ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។ ដូ្នេះ ធនាគារព្រីនស៍ ម.ក […]

លោកជំទាវ ជា សិរី៖ អតិផរណាកើន ៦% ក្នុងខែមករា ដោយសារការឡើងថ្លៃម្ហូបអាហារ តែនឹងចុះមកវិញនៅក្នុងខែកុម្ភៈនេះ

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងពីអតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើង៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។ ដើមចមនៃកំណើនអតិផរណាក្នុងខែមករានេះ គឺការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង រួមទាំងម្ហូបអាហារលក់នៅតាមភោជនីយដ្ឋាន។ តួលេខដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញថា អតិផរណាសម្រាប់ខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%។ ក្នុងនោះ មុខទំនិញដែលមានកម្រិតអតិផរណាកើនលើសពី ៥% មានដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើងកើន១០,៤% អាហារ […]

ធនាគារជាតិនៃកម្ពុជា ដាក់ចេញវិធានការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ

ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា បានស្នើ៣ចំនុច ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន។ ៣ចំនុចដែលធនាគារជាតិនៃកម្ពុជា បានស្នើនោះរួមមាន៖ ១. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា និង ៣. សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយក […]

ធនាគារជាតិនៃកម្ពុជា អះអាងថា​ ការដាក់ឲ្យចរាចរក្រដាសប្រាក់២​សែន​រៀល គឺមិនប៉ះពាល់​ដល់ចំនួនរូបិយវត្ថុ​ នៃ​សេដ្ឋកិច្ចកម្ពុជា​ឡើយ

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យសម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ ជាមួយនឹងការដាក់ឲ្យចរាចរក្រដាសប្រាក់ប្រភេទថ្មីនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ការក្រដាសប្រាក់ប្រភេទ២សែនរៀលនេះ គឺមិនប៉ះពាល់ដល់ចំនួនរូបិយវត្ថុដែលមានក្នុងចរាចរណ៍នៃសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ពោលគឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ឬរហែកដែលបានដកចេញពីការចរាចរតែប៉ុណ្ណោះ។ លោកជំទាវបណ្ឌិត ជា សិរី បានពន្យល់ថា […]

បងប្អូនមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក សូមមកប្តូរនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតាមខេត្តក្រុងចាប់ពីថ្ងៃទី២០ មីនា តទៅ

ធនាគារជាតិនៃកម្ពុជា បានសហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល”

អ្នកមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចទៅប្តូរថ្មីដោយមិនគិតកម្រៃសេវា

ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល” ដោយទទួលប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី ២០-២៩ ខែ មីនា ឆ្នាំ […]

លោកជំទាវ ជា សិរី លើកទឹកចិត្តឱ្យក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ពីការប្រកបអាជីវកម្មនិងសក្តានុពលវិនិយោគរបស់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក។ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានចូលរួមក្នុងជំនួបនោះរួមមានដូចជាថ្នាក់ដឹកនាំមកពីក្រុមហ៊ុន VISA, Mastercard, Ford និងក្រុមហ៊ុនអាមេរិកជាច្រើនទៀត។ កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពអាជីវកម្ម បញ្ហាប្រឈម និងទស្សនវិស័យរបស់ ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ នាឱកាសនោះ លោកជំទាវទេសាភិបាល បានជម្រាបជូនពីទស្សនវិស័យវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា […]

បេក្ខជន-បេក្ខនារីចំនួន ៤៧០រូប ចូលរួមប្រឡងជ្រើសរើសបម្រើការងារនៅធនាគារជាតិនៃកម្ពុជា

មានបេក្ខជន-បេក្ខនារីចំនួន ៤៧០ រូប បានចូលរួមក្នុងការប្រឡងជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា

លោកជំទាវ ជា សិរី៖ កម្ពុជា មានសក្ដានុពលក្នុងការទាញយកប្រាក់ចំណូលពីការជួញដូរឥណទានកាបូននៅទីផ្សារអន្តរជាតិ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត M. Sanjayan នាយកប្រតិបត្តិនៃអង្គការ Conservation International អំពីនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិរក្សធនធានធម្មជាតិ ការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការជួញដូរឥណទានកាបូនសម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ លោកជំទាវ ទេសាភិបាល បានលើកឡើងអំពីសក្ដានុពលសម្រាប់កម្ពុជា ក្នុងការទាញយកប្រាក់ចំណូលពីការជួញដូរឥណទានកាបូននៅទីផ្សារអន្តរជាតិ ដោយសារបច្ចុប្បន្ន កម្ពុជាមានការបញ្ចេញឧស្ម័នកាបូនទាប និងមានគម្របព្រៃឈើខ្ពស់ […]

វិស័យពីរនេះ នឹងរុញកំណើនសេដ្ឋកិច្ចកម្ពុជាដល់ ៦,៤% នៅឆ្នាំ២០២៤

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤។ របាយការណ៍បានលើកឡើងថា ក្នុងពេលដែលភាពមិនប្រាកដប្រជានៅមានកម្រិតខ្ពស់នៅឡើយ ដោយសារហា​និភ័យនៃការបន្តអូសបន្លាយវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតនៅប្រទេសដែលមានសេដ្ឋកិច្ចធំៗ មួយចំនួន នៅឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងបន្តថមថយបន្តិចថែមទៀត ធៀបនឹងឆ្នាំ២០​២៣។ យ៉ាងណាមិញ នៅកម្ពុជា សេដ្ឋកិច្ចត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តងើបឡើងបន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យ កម្មន្តសាល។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើងន ស្ថានភាពទេសចរណ៍ក្នុងតំបន់ […]