សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ។ សន្និបាតនេះ មានការចូលរួមពី អនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈចលនានីមួយៗអគ្គលេខាធិការដ្ឋាន ក្រុមការងារប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជន គណៈចលនាមហាជន […]
Tag: នយោបាយ
បណ្ឌិត យង់ ពៅ ប្រាប់ពលរដ្ឋនិងយុវជន ពុំគួរព្រួយបារម្ភ ឬភ័យខ្លាចនឹងការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយ
កន្លងមក មានការលើកឡើងថា “នយោបាយគឺជានយោបោក” ត្រូវបានលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ពន្យល់ថា ការមិនបានដឹងអំពីអ្វីដែលជាវិទ្យាសាស្ត្រនយោបាយ ទើបមហាជនមួយចំនួន ត្រូវបានគេបោកប្រាស់ ជាហេតុនាំឱ្យមាននិន្នាការយល់ឃើញមួយជ្រុងអំពីនយោបាយថា គឺជាការបោកប្រាស់សុទ្ធសឹង ប៉ុន្តែនិយមន័យពិតប្រាកដនៃពាក្យវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីដំណើរការនៃការកៀងគរការគាំទ្រ ដើម្បីឈានទៅដល់អំណាចសម្រេចចិត្តនៅក្នុងការគ្រប់គ្រងរដ្ឋឬបុរីមួយ។ ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» កាលពីពេលថ្មីៗនេះ។ បន្ថែមពីលើនេះ លោកបណ្ឌិត […]
សម្តេចតេជោ ហ៊ុន សែន ប្រាប់វេទិកាពិភពលោកនូវចំណុចទាក់ទាញខ្លាំង សម្រាប់នយោបាយការទូតរបស់កម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុង «វេទិកាចំណេះដឹងពិភពលោក លើកទី២៥» នៅសាធារណរដ្ឋកូរ៉េ។ សម្តេចបានមានប្រសាសន៍ប្រាប់ទៅអង្គវេទិកាថា ក្នុងរយៈពេល៦០ឆ្នាំមកនេះអាស៊ានបានជួបបញ្ហាជាច្រើនប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ គឺឆ្ពោះទៅមុខជានិច្ច និងរឹងមាំកាន់តែខ្លាំងឡើង ដោយប្រទេសជាច្រើនចង់បានអាស៊ានធ្វើជាដៃគូចង់ប្រើប្រាស់វេទិកាជាទៀងទាត់ដែលដឹកនាំដោយអាស៊ាន និងបានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជុំរបស់អាស៊ានដែលមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក។ ជាក់ស្តែងកន្លងមកនេះមានប្រទេស៥៤ប្រទេសហើយ […]
កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ នៅឆ្នាំ២០២៥
រដ្ឋសភាកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះថា កិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយអាយប៉ាលើកទី១៥ (The 15th AIPA Caucus Meeting) ក្រោមប្រធានបទ “ការពង្រឹងភាពធនអុីនធឺណែតរបស់អាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការសភា៖ ដំណើរឆ្ពោះទៅអនាគតសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព និងរស់រវើក” ដែលក្រុមប្រឹក្សានីតិប្បញ្ញតិ្តនៃប្រទេសប្រ៊ុយណេដារ៉ូហ្សាឡាម ទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ និងប្រកបដោយស្មារតីសាមគ្គី និងកិច្ចសហប្រតិបត្តិការណ៍។ ឯកឧត្តម នឹម ច័ន្ទតារា ប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា តំណាងសម្តេចរដ្ឋសភាធិការធិបតី ឃួន […]
ទណ្ឌិត សម រង្ស៊ី ប្រើឧបាយកលដដែលៗ បង្អាប់ខ្មែរមុខអន្តរជាតិ ទាំងសម្តីគ្មានតម្លៃ
លោក សម រង្ស៊ី បានប្រឹងបំពងសំឡេងឲ្យសហគមន៍អន្តរជាតិ មើកមកកម្ពុជាអាក្រក់ និងដាក់ទណ្ឌកម្មមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច និងអ្នកតាមដាននយោបាយយល់ថា ឧបាយកលដដែលៗ បង្អាប់ខ្មែរមុខអន្តរជាតិរបស់លោក សម រង្ស៊ី នេះ គ្មានមានតម្លៃឡើយ។ ម្តងជាពីរដង លោក សម រង្ស៊ី ដែលបានកាន់ក្បាលមេក្រូលើវេទិកាអន្តរជាតិ តែងតែលើកឡើងថា លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បានធ្លាក់ចុះធ្ងន់ធ្ងរ ហើយលោកថា កម្ពុជាត្រូវការការអន្តរាគមន៍ជាបន្ទាន់ពីសហគមន៍អន្តរជាតិ។ សម្តីរបស់លោក […]
ពលរដ្ឋខ្មែរ បើមិនយល់នយោបាយ ប្រឈមនឹងចាញ់បោកនយោបាយ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយមួយរូប ចង់ឃើញខ្មែរចេះដឹងប្រវត្តិសាស្ត្រច្បាស់ និងរៀនវិទ្យាសាស្ត្រនយោបាយឱ្យបានច្រើន។ ចង់ឃើញបែបនេះ ដោយលោកថា ចៀសវាងចាញ់បោកបរទេសទៀត ចៀសវាងការរងគ្រោះនឹងគេឆ្កឹះឆ្កៀលបំបែកបំបាក់ ឱ្យទន់ខ្សោយ…ដោយលោកសង្កត់ធ្ងន់ថា បើមិនយល់នយោបាយ ប្រឈមនឹងចាញ់បោកនយោបាយ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានបណ្តុះបណ្តាលលើជំនាញសំខាន់ៗ រួមទាំង ជំនាញវិទ្យាសាស្ត្រនយោបាយសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ វិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីនយោបាយ និងអំណាចពីទស្សនៈក្នុងស្រុក អន្តរជាតិ និងទស្សនៈប្រៀបធៀប។ ជាទូទៅ […]
នាយករដ្ឋមន្ត្រីកម្ពុជា មិនអនុញ្ញាតឲ្យមានការបណ្តុះពន្លកវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតឡើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសមិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ តាមរយៈការជំរុញការតស៊ូវណ្ណៈ, ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ, ការផ្លាស់ប្ដូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃចន្ទ ទី២០ ឧសភា ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ»។ សម្តេចធិបតីបានថ្លែងថា កំហុសអតីតកាល បានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និងជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ […]
អ្នកតាមដានអំពាវនាវដល់អ្នកនយោបាយ ឈប់ភ្ជាប់កម្ពុជាទៅនឹងការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាច
អ្នកតាមដានស្ថានការណ៍នយោបាយ លោកបណ្ឌិត យង់ ពៅ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អំពាវនាវដល់អ្នកនយោបាយ ឈប់ភ្ជាប់កម្ពុជាទៅនឹងការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ ការអំពាវនាវនេះ ខណៈដែលអ្នកនយោបាយប្រឆាំង សារព័ត៌មានបរទេស និងអ្នកវិភាគមួយចំនួន យកគម្រោងព្រែកជីកហ្វូណនតេជោ ភ្ជាប់នឹងបញ្ហានយោបាយ ភ្ជាប់នឹងក្របខណ្ឌភូមិសាស្ត្រ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន។ លោកបណ្ឌិត យង់ ពៅ សង្ឃឹមមុតមាំថា រាជរដ្ឋាភិបាលនឹងពុះពារកិច្ចការសាងសង់ព្រែកជីកហ្វូណន តេជោ ទាល់តែបាន ដើម្បីជាតិរឹងមាំ។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលថ្មី
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលថ្មី។ សម្តេចបញ្ជាក់ថា ការធ្វើធុរកិច្ច អត់មានជាប់និន្នាការនយោបាយនោះឡើយ ការជំរុញធុរកិច្ច ងាយស្រួលជាងការទូត និងនយោបាយ ហើយនយោបាយទាក់ម៉ូយរបស់សម្តេចមិនមែនបានតែខ្យល់នោះទេ គឺបានលទ្ធផលជាក់ស្តែង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីប្រកាសបើកឱ្យដំណើរការ ជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន […]
ប្រធានរដ្ឋសភាកម្ពុជា អរគុណ APF ដែលបានដកកម្ពុជាចេញពីបញ្ជីឃ្លាំមើលលើបញ្ហានយោបាយ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អរគុណសភានិយាយភាសាបារាំង (APF) ដែលបានដកសភាកម្ពុជាចេញពីបញ្ជីស្ថិតនៅក្នុងការឃ្លាំមើលលើបញ្ហានយោបាយកាលពីឆ្នាំ២០២៣មក សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យ APF ជួយការងារមួយចំនួនទៀតនៅកម្ពុជា ដូចជាវិស័យសុខាភិបាល ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាបារាំងនៅសភាកម្ពុជា និងការងារកំណែទម្រង់ឱ្យទៅជាសភាឌីជីថល។ ការលើកឡើងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងពេលជួបពិភាក្សាការងារជាមួយលោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (APF) និងសហការី ដែលអញ្ជើញមកពីសភានៃបណ្ដាប្រទេសមួយចំនួននិយាយភាសាបារាំង […]
