លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចេញមកប្រតិកម្មទៅវិទ្យុអាស៊ីសេរី និងឧទ្ទាមក្រៅច្បាប់ដឹកនាំដោុទណ្ឌិត សម រង្សុី ដោយបានលើកឡើងថា គីង្គក់លក់ថ្នាំស្រែង!ខំប្រឹងស្រែកក្តែងៗ អំពីការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ! ក៏ប៉ុន្តែ គ្រាន់តែខ្ញុំបញ្ចេញទស្សនៈយល់ឃើញអំពីតួនាទីដ៏សំខាន់ៗ នៃវត្តអារាមខ្មែរនៅក្រៅប្រទេសតែប៉ុណ្ណឹង អ្នកបានកាឡៃចោទថាជាការគំរាមទៅវិញ!
Tag: នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកនយោបាយប្រឆាំង ទោះមិនស្រឡាញ់រដ្ឋាភិបាល តែគួរឲ្យតម្លៃទៅលើផលប្រយោជន៍ជាតិ
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តែងការងឿងឆ្ងល់ចំពោះអ្នកនយោបាយវ័យចំណាស់ម្នាក់នៅកម្ពុជា ដែលចេញសារធ្វើយ៉ាងណាកុំឲ្យទំនាក់ទំនងកម្ពុជា តាមរយៈការជួបរវាងទ្វេភាគីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង បានទៅដោយរលូន តើសារនេះបានន័យស្អី? សម្តេចបានគូសបញ្ជាក់ថា “ក្នុងនាមជាអ្នកនយោបាយចង់អ្នកឯងស្រឡាញ់រដ្ឋាភិបាល មិនរដ្ឋាភិបាល ប៉ុន្តែគួរតែឲ្យតម្លៃទៅលើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង ជាជាងយកនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់ នៅក្នុងទ្វីបអឺរ៉ុបជាង ២ពាន់នាក់ នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យសហជីពវិជ្ជាជីវៈ កុំយកដៃកម្មករនិយោជិតទៅបម្រើនយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់សហជីពវិជ្ជាជីវៈទាំងអស់ ត្រូវដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួន ដើម្បីតំណាងកម្មករកម្មការិនី ដោយកុំយកឈ្មោះជាសហជីព តែប្រមូលកម្មករយកទៅធ្វើអ្វីផ្សេង ពិសេសការងារនយោបាយ។ សម្តេចធិបតីគូសបញ្ជាក់ថា ការប្រមូលកម្មករយកទៅបម្រើនយោបាយ វាមិនចំណេញនោះទេ តែបើជាតំណាងសិទ្ធិរបស់កម្មករកម្មការិនី ដោះស្រាយបញ្ហាណាមួយ ត្រូវបង្កើតរៀបចំឲ្យចំជំនាញ ពោលគឺកុំយកដៃកម្មករកម្មការិនីយកទៅធ្វើអ្វីផ្សេង។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់សហជីពទាំងអស់ ដែលធ្វើការងារបំពេញជាតំណាងកម្មករនិយោជិត ក្នុងការចចារផ្សេងៗដោយសន្តិវិធី ដែលជាអត្ថប្រយោជន៍កម្មករ។ បន្ថែមពីនេះ សម្តេចធិបតី […]
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា «ទ្រព្យព្រេង ទ្រព្យសំណាង» របស់កម្ពុជា
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា «ទ្រព្យព្រេង ទ្រព្យសំណាង» របស់កម្ពុជា។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឯកឧត្តម ប៉ែន បូណា បានរៀបរាប់ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែងនិងពិបាកដោះស្រាយ។ បញ្ហាដ៏ក្តៅគគុកនិងដ៏គ្រោះថ្នាក់ទាំងនោះមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយមដែលជួនកាលបង្កប់នៅក្នុងនយោបាយនិងជួនកាលនៅក្នុងសាសនា។ ផលវិបាកអវិជ្ជមានរបស់វាជះឥទ្ធិពលកាន់តែធំឡើងៗដល់ពិភពលោកទាំងមូល។ […]
