ជាង៤០ឆ្នាំក្នុងវិស័យសិល្បៈតារាកំប្លែងនាយ ចាបចៀន នៅតែប្រឹងធ្វើការលើវិស័យនេះរកប្រាក់ចិញ្ចឹមជីវិតគ្រួសារឱ្យដើរទៅមុខ បើទោះបីជាកូនទាំង៣នាក់របស់លោកពុំមានដុង និងអ្នកស្នងតំណែងពីលោកក្តី ។ តារាកំប្លែងនាយ ចាបចៀន បានិយាយថា លោកមិនបានជម្រុញកូនៗទាំង ៣ នាក់ឱ្យប្រលូកក្នុងវិស័យសិល្បៈដូចជាខ្លួនឡើយ ជាក់ស្តែងកូនស្រីច្បងរបស់លោកមានវ័យ ២៤ ឆ្នាំ បានបញ្ចប់ថ្នាក់បរិញ្ញប័ត្ររួចរាល់ហើយចំណែកប្រុសកូនទី២ មានវ័យ ២១ ឆ្នាំកំពុងសិក្សាថ្នាក់មហាវិទ្យាល័យឆ្នាំទី ៣ និងកូនស្រីពៅ កំពុងសិក្សាថ្នាក់ទី ៩ ហើយ លោកពិតជារីករាយណាស់នៅពេលដែលកូនៗចូលចិត្តការសិក្សា ។ […]
