កម្ពុជា នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីសាងសង់រួចរាល់

កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ។ នេះបើតាមការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ក្នុងពេលទទួលជួប ឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងក្នុងន័យនេះ សម្តេចតេជោ បានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន […]

នាវាខ្នាត​យក្ស​​មួយ​គ្រឿង នាំភ្ញៀវទេ​សចរ​ចម្រុះ​ជាតិ​សាសន៍​ជាង៨០០​នាក់ មក​ដល់​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ

នាវាខ្នាតយក្ស​មួយគ្រឿង នាំភ្ញៀវទេសចរ​ ចម្រុះជាតិសាសន៍ចំនួន ៨៦៩នាក់ មកចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះ​សីហនុ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ នាវាទេសចរណ៍នេះ ឈ្មោះ VIKING ORION មានសញ្ជាតិ NORWAY ។ តាមការចេញផ្សាយរបស់គេហទំព័រទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នាវាទេសចរណ៍​មួយនេះ ផ្ទុកភ្ញៀវ​ទេសចរ​ចំនួន ៨៦៩នាក់ ក្នុងនោះស្រី ៤៤៨នាក់, មាន២១សញ្ជាតិ […]

5
Promotion