អបអរសាទរ! កម្ពុជាក្លាយជាប្រទេសនាំចេញអង្ករនិងស្រូវឈរលេខរៀងទី៧លើពិភពលោកឆ្នាំ២០២៣-២០២៤

កម្ពុជាក្លាយជាប្រទេសនាំចេញអង្ករ និងស្រូវ ឈរលេខរៀងទី៧លើពិភពលោកនៅឆ្នាំ២០២៣-២០២៤ របស់គេហទំព័រ Satista នាពេលថ្មីៗនេះ។

១ខែដំបូង កម្ពុជានាំចេញអង្ករជាង ៤ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៣២លានដុល្លារ

ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ២២១ តោន គិតជាទឹកប្រាក់បានចំនួន ៣២.៦២ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។ របាយការណ៍​បានឲ្យដឹងថា ក្នុងខែមករាឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦ ២២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤២ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ២៥ […]

កម្ពុជា បើកច្រកទីផ្សារនាំចេញអង្ករក្នុងបរិមាណដ៏ធំលើដំបូងទៅកាន់ប្រទេសហ្វីលីពីន

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានសម្ពោធការនាំចេញអង្ករ កម្ពុជាក្នុងបរិមាណធំលើកដំបូងចំនួន ២ ៥៧៥តោន ទៅកាន់ប្រទេសហ្វីលីពីន។ កម្មវិធីអបអរសាទរនៃការប្រកាសបើកច្រកទីផ្សារនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណៈរដ្ឋហ្វីលីពីន និងមន្ត្រីក្រសួងការបរទេស ក្រសួងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា […]