បាតុកម្មរបស់ក្រុមប្រឆាំងនៅកូរ៉េខាងត្បូងបរាជ័យ ព្រោះអ្នកចូលរួមមិនបាន១% ខណៈដែលពលរដ្ឋនៅកូរ៉េ៩៩% បន្តជឿលើរាជរដ្ឋាភិបាលលើបញ្ហាទឹកដី

បើទោះបីជាយកបញ្ហាកោះគុតធ្វើជានុយក៏ដោយក៏បាតុកម្មនៅកូរ៉េខាងត្បូងដែលបំផុសបំផុលដោយក្រុមប្រឆាំងជ្រុលនិយម ក៏មិនអាចប្រមូលផ្តុំមនុស្សឱ្យចូលរួមច្រើនបាននោះឡើយ។ ជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រឹងប្រែងប្រកូកប្រកាស ប៉ុន្តែគ្មានអ្នកចូលរួមទេក្រៅពីសកម្មជនរបស់ខ្លួននោះ។ លោក សំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។ លោក អះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃជើង រចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។បើតាមអ្នកតាមដានសង្គមរូបនេះដដែល ការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេស ជាការបង្កការរំខានការបំពេញការងាររបស់ពលករ […]

បុគ្គល លី រតនរស្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ចប់តួនាទីពីមន្ត្រីគណបក្ស តាំងពីខែមីនា ឆ្នាំ២០២៤

ឈ្មោះលី រតនរស្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបញ្ចប់តួនាទីជាទីប្រឹក្សាតាំងពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ ដោយបានប្រព្រឹត្តកំហុសឆ្គង ដែលផ្ទុយនឹងកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស។ នេះបើតាមសេចក្ដីសម្រេចស្ដីពីការបញ្ចប់ភារកិច្ចមន្ត្រីគណបក្ស ដែលត្រូវបានបានចែកចាយក្នុងបណ្ដាញសង្គម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហោះសេចក្តីសម្រេចនេះលើហ្វេសប៊ុក និងឲ្យបញ្ឈប់ការចងភ្ជាប់ឈ្មោះនេះជាមួយសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ឬជាមួយរាជរដ្ឋាភិបាលតទៅទៀត។ […]

៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា

លោក សួន សេរីរដ្ឋា​រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥បានបង្ហាញ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា៖ ១- លិម គិមយ៉ា មិនមែនជាបុគ្គលអ្នកនយោបាយល្បី ដែលលេចធ្លោ ឬជាឆ្អឹងទទឹងជាប់បំពងករបស់ គណបក្សកាន់អំណាច ដែលធ្វើឲ្យមានឧបសគ្គនយោបាយអ្វីនោះទេ,២- លិម គិមយ៉ា គឺជាសត្រូវមនោគមវិជ្ជានយោបាយរបស់ […]

ករណីឃាតកម្មលោក លឹម គីមយ៉ា គឺជាការរៀបចំឡើងដោយលោកសម រង្សុី និងក្រុមខ្លួន ហើយចោទមកលើសម្តេចហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា?

ករណីអំពើឃាតកម្មលោក លីម គីមយ៉ា អតីតមន្រ្តីជាន់ខ្ពស់របស់បក្សសង្គ្រោះជាតិកូតាបក្សសិទ្ធិមនុស្ស បើតាមមើលសាច់រឿងគឺជាការរៀបចំឡើងដោយលោកសម រង្សុី និងក្រុមខ្លួនហើយទម្លាក់រឿងនេះចោទមកលើលោកហ៊ុន សែន និងរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ។ មានកត្តាមួយចំនួន ដែលយើងទាញមកធ្វើជាទឡ្ហីករណ៍ដូចតទៅ ៖ ១- បើតាមសំដីលោកសេរី សុខុម ដែលជាមនុស្សជំនិតរបស់លោក សម រង្សុីនៅសហរដ្ឋអាមេរិកបាននិយាយក្នុងបណ្តាញសង្គមរបស់ខ្លួន គឺ លោក លីម គីមយ៉ា គឺមនុស្សដែលសម […]

សកម្មជនប្រឆាំងដ៏លេចធ្លោនៅអាល្លឺម៉ង់ម្នាក់ទៀត ដកខ្លួនចេញពីក្រុមប្រឆាំង

លោកស្រី Sophy Kay ដែលជាសកម្មជនដ៏លេចធ្លោម្នាក់នៅប្រទេសអាល្លឺម៉ង់ បានប្រកាសដកខ្លួនពីក្រុមប្រឆាំង ហើយស្នើដល់ក្រុមប្រឆាំង ឱ្យឈប់ពាក់ព័ន្ធនឹងលោកស្រីតទៅទៀត។ តាមរយៈវីដេអូមួយជិត ៩នាទី ដែលបង្ហោះនៅលើបណ្តាញសង្គមឈ្មោះ «នាទីអតីតវីរយុទ្ធជន» លោកស្រី បានលើកឡើងថា រយៈពេលកន្លងមក លោកស្រីបានលះបង់ពេលវេលាផ្ទាល់ ដើម្បីជួយដល់គណបក្សប្រឆាំង គឺមិនមានប្រយោជន៍អ្វីទាល់តែសោះ ក្រៅពីរងសម្ពាធ ការមាក់ងាយ និងការមិនឱ្យតម្លៃ។ ដូច្នេះចាប់ពីពេលនេះតទៅ លោកស្រីឈប់ជួយក្រុមប្រឆាំងតទៅទៀតហើយ។ ក្រោយការដកខ្លួនចេញពីប្រឆាំង សកម្មជននៅក្រៅប្រទេសរូបនេះ ក៏បានចូលរួមចែករំលែកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសកម្ពុជា […]

ត្រឹមតែ ៥ខែ អតីតក្រុមប្រឆាំងជាង ១ម៉ឺននាក់ បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ចាប់តាំងពីក្រុមការងារចលនាកសាងសមាជិកបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មក ក្រុមការងារបានសហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សនយោបាយផ្សេងៗ បានចំនួន១៤៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២១៧៤ នាក់។ នេះបើតាមរបាយការណ៍របស់ […]

ក្បាលម៉ាស៊ីនបក្សភ្លើងទៀននៅក្រុងច្បាមននិងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺចំនួន១៣នាក់ ប្រកាសផ្តាច់ខ្លួននិងសុំរួមរស់ជាមួយ​បក្ស​ប្រជាជន​កម្ពុជា

ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ក្នុងរចនាសម្ព័ន្ធ សង្កាត់សុព័រទេព ១រូប, សង្កាត់កណ្ដោលដុំ ៥រូប ក្នុងក្រុងច្បារមន, ឃុំភារីមានជ័យ៦រូប និងឃុំទួលអំពិល ១រូប ក្នុងស្រុកបរសេដ្ឋ នៃខេត្តកំពង់ស្ពឺ សរុបរួមចំនួន១៣រូប បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង […]