ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងទាំងអស់ ដែលមានភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតាមបណ្ដាគោលដៅនីមួយៗ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ដើម្បីធ្វើយ៉ាងណាការពារឲ្យបានដីព្រៃឈើរបស់រដ្ឋ និងមច្ឆជាតិ សម្រាប់បម្រើឲ្យប្រជាជន និងសង្គមជាតិទាំងមូល ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម […]
Tag: បទល្មើស
ឆ្មក់ចូលទីតាំង២កន្លែងនៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន២៣០នាក់ កំពុងសំងំលួចលាក់ប្រតិបត្តិការអនឡាញខុសច្បាប់
គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន២កន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំងទាំងនេះរយៈពេលជាងបីខែកន្លងមក។ បើតាមអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងការឆ្មក់ចូលក្នុងទីតាំងទាំងពីរនេះ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ ក្នុងនោះស្រី ៦៨នាក់ […]
ទីបំផុត! អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវចោទប្រកាន់ចំនួន ៣បទល្មើស ខណៈបុគ្គល ២នាក់ទៀតមានសេរីភាពវិញ
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ចំនួន ៣បទល្មើស គឺពីបទឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ២នាក់ និងរបួស ២នាក់ នៅបុរីប៉េងហួត បឹងស្នោរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ តំណាងអយ្យការសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា […]
ចេញដំណើរហើយ! យុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញបទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជា មធ្យោបាយ គ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ប្រមាណ៣០០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។ […]
មន្ត្រីឧទ្យានអនុរក្ស បង្ក្រាបបទល្មើសប្រមូលផលអនុផលព្រៃឈើខុសច្បាប់ចំនួន ៤តោន ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង
មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យាជាតិវ៉ើនសៃ-សៀមប៉ាង ជាលទ្ធផល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញល្បាតដល់ចំណុចក្រោយភូមិសាម៉ា ដែលមាននិយាមកា (651827-1560645) ស្ថិតក្នុងភូមិសាស្ត្រភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះឃើញគំនរ (វល្លិ៍រមៀត) មួយកន្លែង (អញ្ញាតជន) ហើយក៏បានសម្រាក់នៅទីនោះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីអនុវត្តន៍ច្បាប់បានប្រមូលយក […]
អាជ្ញាធរកម្ពុជា បង្រ្កាបបទល្មើសនាំចូលសាច់សត្វ និងសត្វរស់ពីវៀតណាម ៣ករណី ដោយខុសច្បាប់
ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងខេត្តព្រៃវែង បង្រ្កាបបទល្មើសបានចំនួន០៣ករណី ដោយបានឃាត់ចាប់រថយន្តចំនួន០៣គ្រឿង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ រថយន្តទី១-ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២តោន ពាក់ស្លាកលេខភ្នំពេញ ៣G-២២១៦ ដឹកសាច់សត្វគ្រួចចំនួន ៣ ៦០០គីឡូក្រាម នាំមកពីប្រទេសវៀតណាម តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ឃាត់ចាប់ត្រង់ចំណុចសង្កាត់វាលស្បូវ […]
អាជ្ញាធរឃាត់ឡានដឹកស៊ុតសត្វមាន់ ២ម៉ឺន៤ពាន់គ្រាប់ដោយខុសច្បាប់ មកពីវៀតណាមចូលមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ
នៅវេលាម៉ោង ២ និង ១០នាទី នាថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ២AE-2156 ពណ៌ស ដឹកស៊ុតសត្វមាន់ ចំនួន២៤០០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចូលមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ […]
