អង្គការមូលនិធិប្រាសាទពិភពលោក ឬ Wold Monuments Fund ហៅកាត់ថា WMF ដែលជាស្ថាប័នអន្តរជាតិរបស់សហរដ្ឋអាមេរិក កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។ លោកបានពន្យល់ថា ក្រុមការងារបានជួសជុលផ្នែកកម្រាលនៅតាមជាន់ទាំងបួន ដែលតាងដោយអក្សរ F […]
Tag: ប្រាសាទភ្នំបាខែង
ការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទភ្នំបាខែង គ្រោងបញ្ចប់នាចុងឆ្នាំនេះ
តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលនៅតាមផ្នែកខ្លះនៃប្រាសាទភ្នំបាខែង ជាពិសេស នៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមកជួសជុលនៅផ្នែកខាងលិចជាបន្តទៀត។ លោក ជីវ ភិរម្យ វិស្វករគម្រោង ទទួលបន្ទុកការងារគ្រប់គ្រងបច្ចេកទេសជួសជុល និងអភិរក្សនៅប្រាសាទភ្នំបាខែង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩មក កិច្ចការងារជួសជុលអភិរក្សនៅលើប្រាសាទភ្នំបាខែងបានដំណើរការជាបន្តបន្ទាប់។ ក្នុងនោះអំឡុងឆ្នាំ២០១៩មក ក្រុមការងារបានអនុវត្តគម្រោងជួសជុលនៅផ្នែកខាងត្បួងឆៀងខាងលិចនៃប្រាសាទនេះ មកដល់បច្ចុប្បន្នបានជួសជុលរួចរាល់ បានចំនួន២ជាន់ហើយ (ជាន់ទី៣ និងជាន់៤) […]
សហអាមេរិកផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ ជួយបន្តការអភិរក្សប្រាសាទភ្នំបាខែង ក្នុងតំបន់ឧទ្យានអង្គរ
សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ ដល់អង្គការមូលនិធិប្រាសាទពិភពលោក ដើម្បីបន្តការអភិរក្សប្រាសាទភ្នំបាខែងនៃសតវត្សរ៍ទី ១០ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ ខេត្តសៀមរាប
អាមេរិក ចុះហត្ថលេខាលើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែង
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និងលោកស្រី Genovra Boatto តំណាងអង្គការWorld Monument Fund នៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២៣។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា […]
ក្រៅពីទស្សនាថ្ងៃរះ និងថ្ងៃលិច ប្រាសាទភ្នំបាខែង ក៏ជាគោលដៅហាត់ប្រាណរបស់ភ្ញៀវទេសចរ
បើនិយាយដល់ប្រាសាទភ្នំបាខែង ភ្ញៀវទេសចរពិតជានឹកឃើញដល់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច គួរជាទីគយគន ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតពីខាងលើប្រាសាទ។ មិនតែប៉ុណ្ណោះ ប្រាសាទភ្នំបាខែង ក៏បានក្លាយជាទីតាំងដើរហាត់ប្រាណយ៉ាងសប្បាយរីករាយរបស់ភ្ញៀវជាតិ។ កញ្ញា ឃាង សុខេង ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំបាខែង បានលើកឡើងថា ចាប់ពីម៉ោងប្រមាណ៥ ព្រឹកមក មានភ្ញៀវទេសចរជាតិបានយកជម្រាលផ្លូវដើរឡើងប្រាសាទភ្នំបាខែងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណ។ កញ្ញាបញ្ជាក់ថា ការដើរហាត់ប្រាណឡើងទៅទស្សនាប្រាសាទភ្នំបាខែង ព្រោះពួកគាត់អាចគយគនធម្មជាតិស្រស់បំព្រងនៅជុំវិញនោះ ស្រូបខ្យល់អាកាសល្អបរិសុទ្ធ ជាពិសេសរងចាំទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចនៅទីនោះថែមទៀតផង។ សូមបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ […]
