ភាគច្រើនតារាសម្តែងលោក ជា សុវណ្ណនរាហ៍ លេចមុខតែក្នុងផលិតកម្ម LD ប៉ុណ្ណោះ ក្រៅពីនេះគឺពុំមានវត្តមានរបស់លោកឡើយ ជុំវិញនៃរឿងនេះត្រូវបានតារាសម្តែងរូបសង្ហានេះបានបញ្ជាក់កាលពីពេលថ្មីៗនេះថា លោកមិនបានជាប់កុងត្រាជាមួយផលិតកម្មណាមួយឡើយ តែមិនដឹងថាផលិតកម្មនានាគិតយ៉ាងណាទេទើបមិនហៅលោកថត ។ លោក ជា សុវណ្ណនរាហ៍ ក៏ជាតារាសម្តែងល្បីឈ្មោះមួយរូបផងដែរនៅក្នុងវិស័យសិល្បៈ ជាញឹកញាប់លោកតែងតែមានវត្តមាននៅក្នុងរឿងដុំរបស់ផលិតកម្ម LD មិនថារឿងបែបកំប្លែង សម័យ ឬបុរាណឡើយ ជាក់ស្តែងថ្មីៗនេះលោកក៏មានវត្តមាននៅក្នុងរឿង « ប្រវត្តិស្នេហ៍នាងនាថ » ផងដែរជាមួយតារាសម្តែងភូមា ។ លោក ជា សុវណ្ណនរាហ៍ […]
