រកឃើញករណីជំងឺផ្តាសាយបក្សី លើកុមារាអាយុ៥ឆ្នាំម្នាក់ នៅខេត្តកំពត

ក្រសួងសុខាភិបាល បានរកឃើញកុមារាអាយុ៥ឆ្នាំម្នាក់ បានឆ្លងវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដែលជាករណីទី១២ សម្រាប់ឆ្នាំ២០២៥ នៅកម្ពុជា។ អ្នកជំងឺមានទីលំនៅក្នុងភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និង ពិបាកដកដង្ហើម ។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះ […]

រកឃើញថ្មីទៀតហើយ! ផ្តាសាយបក្សីឆ្លងលើក្មេងស្រីអាយុ ៤ឆ្នាំ នៅស្រុកដងទង់ ខេត្តកំពត

ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ប្រកាសថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងស្រីអាយុ៤ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ ករណីក្មេងស្រីខាងលើនេះ មានផ្ទះនៅក្បែរករណីស្ត្រីអាយុ ២១ឆ្នាំ […]

កម្ពុជា រកឃើញអ្នកឆ្លងជំងឺផ្តាសាយបក្សីម្នាក់ទៀត កើតលើស្ត្រីអាយុ ២១ឆ្នាំ កំពុងសង្គ្រោះបន្ទាន់!

ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី ០១ករណីទៀត កើតលើស្ត្រីអាយុ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ តាមការសាកសួរបង្ហាញថា ប្រហែលមួយសប្តាហ៍មុនមានមាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះនិងក្នុងភូមិ កើតហេតុ។ អ្នកជំងឺបានចាប់ផ្ដើមឈឺនៅថ្ងៃទី១៩ ខែវិច្ឆិកា […]