ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សែលែនស្គី (Volodymyr Zelenskiy) បានត្រៀមខ្លួនជាស្រេចដើម្បីជួបលោក វ្លាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់លោកជាសាធារណៈឱ្យទទួលយកភ្លាមៗនូវសំណើរបស់មេដឹកនាំវិមានក្រឹមឡាំងអំពីកិច្ចចរចាដោយផ្ទាល់។ នេះបើយោងតាមការចេញផ្សាយពីអង្គភាពរ៉យទ័រនៅថ្ងៃទី១២ ខែឧសភានេះ។  ការផ្តល់យោបល់របស់លោក ហ្សែលែនស្គី អំពីកិច្ចប្រជុំជាមួយលោក ពូទីន បានចំណាយរយៈពេល […]