ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សែលែនស្គី (Volodymyr Zelenskiy) បានត្រៀមខ្លួនជាស្រេចដើម្បីជួបលោក វ្លាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់លោកជាសាធារណៈឱ្យទទួលយកភ្លាមៗនូវសំណើរបស់មេដឹកនាំវិមានក្រឹមឡាំងអំពីកិច្ចចរចាដោយផ្ទាល់។ នេះបើយោងតាមការចេញផ្សាយពីអង្គភាពរ៉យទ័រនៅថ្ងៃទី១២ ខែឧសភានេះ។

ការផ្តល់យោបល់របស់លោក ហ្សែលែនស្គី អំពីកិច្ចប្រជុំជាមួយលោក ពូទីន បានចំណាយរយៈពេល ៤៨ ម៉ោងដែលមេដឹកនាំអឺរ៉ុបបានចូលរួមជាមួយ ហ្សែលែនស្គី ក្នុងការទាមទារបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ។ ទោះជាយ៉ាងនេះក្តី វានៅតែមិនច្បាស់លាស់ដែលលោក ពូទីន នឹងចូលរួមចចារដោយផ្ទាល់។ ខណៈលោក ពូទីន និង ហ្សែលែនស្គី មិនបានជួបគ្នាតាំងពីខែធ្នូ ឆ្នាំ ២០១៩ ហើយព្យាយាមមើលងាយគ្នាទៅវិញទៅមក។
លោក ហ្សែលែនស្គី បានឱ្យដឹងថា «ខ្ញុំនឹងរង់ចាំលោក ពូទីន នៅទីក្រុងតួគី (Türkiye) នៅថ្ងៃព្រហស្បតិ៍។ ខ្ញុំសង្ឃឹមថាលើកនេះ ជនជាតិរុស្ស៊ីនឹងមិនស្វែងរកលេសនោះទេ»។
យ៉ាងណាម៉ិញ ការស្នើបទឈប់បាញ់របស់លោកពូទីនបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីមហាអំណាចអឺរ៉ុបបានទាមទារកាលពីថ្ងៃសៅរ៍ក្នុងទីក្រុងគៀវថាលោកយល់ព្រមបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃ ឬប្រឈមមុខនឹងទណ្ឌកម្មថ្មី ជាជំហរដែលបេសកជនអ៊ុយក្រែនរបស់លោក ត្រាំ លោក គីថ គែលលុក (Keith Kellogg) គាំទ្រ៕
ដោយ៖ ចិន្តា ទីទិ

