ពេលវេលាខ្មែរជួយខ្មែរ ! តារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ និង ខេម ប្រកាសចាំទទួលមូលនិធិសប្បរសធម៌ជួយកងទ័ពនិងជនភៀសសឹក 

ពេលវេលាខ្មែរជួយខ្មែរបានមកដល់ហើយ តារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ និងលោកខេម បានប្រកាសចាំទទួលមូលនិធិសប្បរសធម៌ ជួយវីរៈកងទ័ពនិងជនភៀសសឹកចាប់ពីពេលនេះតទៅ ជាពិសេសបើបងប្អូនមានអំបុក កាន់តែប្រសើរ ។  ដូចមហាជនបានឃើញស្រាប់ហើយថា ថៃ បានវាយប្រហារមកលើ កម្ពុជា ជាច្រើនថ្ងៃនេះធ្វើឱ្យប៉ះពាល់ខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅព្រំដែន និងបានភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មករកទីទួលសុវត្ថិភាព ។ ក្រៅពីជំនួយអង្ករ ចំណីអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សប្បុរសជនជួយជាអំបុកល្អជាងជួយជាមីជូនទៅដល់កងទ័ពឬបងប្អូនជនភៀសសឹក ដែលកំពុងជួបការលំបាកនៅព្រំដែន ។ ក្នុងនាមតារាចម្រៀងជួរមុខលោក ព្រាប សុវត្ថិ […]

ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅហ្មង តែឆ្នាំនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ សុំលេងឲ្យអស់ដៃរាំឲ្យហ៊ុយដីឆ្នាំថ្មីជាមួយបទ«ម៉េចហើយជីវិត»

ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅហ្មង ឆ្នាំនេះកំពូលតារាចម្រៀងសុំលេងអស់ដៃហើយតាមរយៈ MV ចម្រៀង « ម៉េចហើយជីវិត » ជាមួយរសជាតិថ្មី ប្លែក នៅក្នុងផលិតកម្ម Galaxy Navatra។   ក្រោយទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរ ទីបំផុត MV ចម្រៀង « ម៉េចហើយជីវិត » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញជាផ្លូវការហើយ ជាមួយនិងការសម្តែងថ្មីប្លែក គួរឱ្យចាប់អារម្មណ៍ ត្រៀមអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នាពេលឆាប់ៗខាងមុខ ។  គ្រាន់តែ MV ចម្រៀង […]

គ្រាន់តែបើកក្បាលចម្រៀងក្នុងMV«ម៉េចហើយជីវិត» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឱ្យញ័រជើងចង់រាំលេងកម្សាន្តឆ្នាំថ្មីដែរ !

ឆ្នាំមុនដេកចាំទាំងអារម្មណ៍សៅម៉ង ឆ្នាំនេះកំពូលតារាចម្រៀងសុំលេងអស់ដៃហើយតាមរយៈ MV ចម្រៀង « ម៉េចហើយជីវិត » ជាមួយរសជាតិ ថ្មី ប្លែក នៅក្នុងផលិតកម្ម Galaxy Navatra  ធ្វើឱ្យអ្នកទស្សនា ញ័រអស់ជើងខោចង់រាំលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ  ។  គ្រាន់តែ MV ចម្រៀង « ម៉េចហើយជីវិត » របស់កំពូលតារាចម្រៀង ព្រាប […]

កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឱ្យកក្រើកក្រុងសេរីសោភ័ណ្ឌពេលសម្តែងបទ « សែកមន្ត »

នៅចុងសប្តាហ៍នេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យកក្រើកក្រុងសេរីសោភ័ណ្ឌខេត្ត បន្ទាយមានជ័យ បន្ទាប់ពីបានចូលរួមច្រៀងនិងសម្តែងជូនបងប្អូនទស្សនិកជនទស្សនានៅទីនោះ អ្វីដែលពិសេសគឺកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហើរសំនៀងយ៉ាងពិរោះជាមួយបទចម្រៀង « សែកមន្ត » ដែលកាន់តែធ្វើឱ្យមហាជនពេញចិត្តខ្លាំងបំផុត ។ គ្រាន់តែលឺសម្លេងបទចម្រៀង « សែកមន្ត » បន្លឺឡើងភ្លាម សម្លេងស្រែកហ៊ោ និងទះដៃលាន់លឺរំពងពេញទីលាន ដែលបញ្ជាក់ថា ពួកគេពិតជាស្រឡាញ់ ពេញចិត្ត គាំទ្រកំពូលតារាចម្រៀង ព្រាប សុវត្ថិ គ្មានថ្ងៃប្រែប្រួលចិត្ត ។  […]

តារាសម្តែងវ័យក្មេង តុប វិសាល និង ឌៀប សូហ្វៀរ៉ា ប៉ះគ្នារង្គើរមេឃ រញ្ជួយដី ក្នុង MVចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ !  

MVចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ចេញជាផ្លូវការនៅថ្ងៃទី ២៧ ខែ មេសា ស្អែកនេះហើយ ប៉ុន្តែមុននិងចេញ Full MV ចម្រៀងនេះ យើងសូមនាំអារម្មណ៍ទស្សនិកជនមកស្គាល់តួឯកប្រុសស្រីនៅក្នុងបទចម្រៀងនេះបន្តិច ថ្វីដ្បិតតែអ្នកទាំងពីរប៉ះគ្នាជាលើកដំបូង ប៉ុន្តែអ្នកទាំងពីរសម្តែងបានល្អខ្លាំងក្នុងបទចម្រៀងមួយបទនេះ

Teaser MV ចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង !

ត្រឹមតែ Teaser MV ចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញកាលពីព្រឹកមិញ ទទួលបានការចាប់អារម្មណ៍ពីមហាជនទៅហើយ ចុះទំរាំតែ Full MV ប្រាកដណាស់ថានឹងផ្ទុះខ្លាំងជាក់ជាមិនខាន​ ដោយសារតែក្នុង Full MV ចម្រៀងនេះ មានចំណុចពិសេសៗជាច្រើន

ខ្លាំងមិនធ្លាប់មាន « Stuck With You » MV ចម្រៀងបើកឆាកជីវិតថ្មី សុវត្ថិ សិរីវុឌ្ឍ នៅលើទឹកដីថ្មីរួមជាមួយលោកឪពុក និងបងប្រុសធំ ! 

តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគ្រួសារ Galaxy Navatra ក្នុងថ្ងៃចុះហត្ថលេខាធ្វើជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatraដោយបានចេញបទចម្រៀង « Stuck With You » ជាលើកដំបូងបើកទំព័រថ្មី ដោយទទួលបានការគាំទ្រ និងការជួយជ្រោមជ្រែងខ្លាំងពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជាឪពុក និងលោក សុវត្ថិ មុនីវណ្ណ ដែលជាបងប្រុសធំ 

ដឹងតែរាំហ៊ុយដីហើយឆ្នាំនេះ ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងបទចម្រៀង « ចូលឆ្នាំភូមិយើង » ! 

ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗដែលប្រជុំទៅដោយកំពូលតារាចម្រៀងថ្មីចាស់ជាច្រើន ជាក់ស្តែងនៅក្នុងថ្ងៃនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « ចូលឆ្នាំភូមិយើង » ដើម្បីជាចំណងដៃដល់អ្នកគាំទ្រនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជួបជុំមិត្តភក្តិ បងប្អូនមកពីទីជិត និងទីឆ្ងាយនានា… 

ផលិតកម្ម «Galaxy Navatra» សម្ដែងការខកចិត្តខ្លាំង ចំពោះតារារ៉េប «ខ្មែរមួយជីវិត» ដែលបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ លើតារាចម្រៀង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត

(ភ្នំពេញ)៖ ផលិតកម្ម «Galaxy Navatra» របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្ដែងការខកចិត្តជាខ្លាំង ចំពោះតារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ដែលបានប្រើប្រាស់ពាក្យរិះគន់មិនគប្បី អសុរសទៅលើតារាចម្រៀង២ដួង ក្នុងផលិតកម្មរបស់ខ្លូន គឺតារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀង ខេមរៈ សិរីមន្ត ដោយពាក្យមាក់ងាយប្រមាថទាំងនេះ ពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងទាំងពីរខាងលើ ដែលសុទ្ធសឹងជាតារាល្បីលំដាប់ប្រទេស ហើយបានបង្ហាញពីការមិនសាមគ្គីគ្នាក្នុងវិស័យសិល្បៈចម្រៀង និងអាចមានគំនុំគុំគួនគ្នាទៅថ្ងៃក្រោយទៀតផង

ក្រោយបទ«CALL ME PAPA» ផ្ទុះខ្លាំង តារារ៉េបខ្មែរមួយជីវិត និយាយ បះលើកំពូលតារាចម្រៀង រៀមច្បង២រូបដោយមិនខ្លាចញញើត

“ប្អូនគ្មានសិទ្ធិមកចាត់ចែងបង ឲ្យច្រៀង ឬមិនច្រៀងចង្វាក់នេះ ឬចង្វាក់នោះទេ”

5
Promotion