គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ។ តាមផែនការនឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ […]
Tag: ព្រែកជីកហ្វូណន
អាជ្ញាធរខេត្តតាកែវ គ្រោងរៀបចំការបាញ់កាំជ្រួចអបអរសាទរ ពេលគ្រឿងចក្រជីក«ព្រែកជីកហ្វូណនតេជោ» ចូលមកដល់ទឹកដីខេត្ត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសថា រដ្ឋបាលខេត្តតាកែវ គ្រោងនឹងរៀបចំបាញ់កាំជ្រួច ដើម្បីអបអរ នៅពេលគ្រឿងចក្រជីកព្រែកជីកហ្វូណនតេជោ ពេលចូលមកដល់ទឹកដីខេត្តតាកែវ នៅពេលខាងមុខឆាប់ៗនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំតំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយនិង រដ្ឋបាលខេត្តតាកែវ និងក្រុមការងារបោះ បង្គោលព្រុំព្រែកជីកហ្វូណនតេជោ នៅខេត្តតាកែវ នៅព្រឹកថ្ងៃទី ២ខែ មិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម វ៉ី […]
កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ត្រូវបានចុះហត្ថលេខាជាផ្លូវការ
កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ត្រូវបានប្រារព្ធពិធីចុះហត្ថលេខាកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ រួមមានដូចជា៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមអៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) […]
នៅសល់ ៧ថ្ងៃទៀត! ចលនាជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ» កំពុងបន្តយ៉ាងផុសផុល
គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសល់ ០៧ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោហើយ គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ខណៈពិធីការបើកការដ្ឋានសាងសង់នូវគម្រោង«ព្រែកជីកហ្វូណនតេជោ» កាន់តែខិតជិតមកដល់នោះ ចលនាជាតិដ៏ផុសផុលកំពុងបន្តបង្ហាញការគាំទ្រគម្រោងដ៏ខ្លាំងក្លា ក្នុងការរុញច្រានឲ្យសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។ ក្នុងនោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ យុវជន សិស្សនិស្សិត ស្ថាប័នឯកជនគណបក្សនយោបាយ រួមទាំងប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចេញវីដេអូ […]
មន្ត្រីបក្សភ្លើងទៀនគិតពីប្រយោជន៍ជាតិ ប្រកាសផ្ដាច់ខ្លួន
សមាជិកសកម្មនៃគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមមាន៖ ១.លោក មុត សាវឿន ២.លោក វង់ វ៉ាន់ ៣.លោក សួស រី នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចចិត្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង។ នេះបើតាមឃ្លីបវីដេអូផ្សព្វផ្សាយនៅលើបណ្ដាញតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន។ ក្រោយប្រកាសផ្ដាច់ខ្លួនភ្លាម មន្ត្រីបក្សប្រឆាំងទាំងនេះ បានគោរពស្នើសម្តេចតេជោចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា […]
មហាជនអស់សំណើច នៅពេលដែលក្រុមជ្រុលនិយមនៅក្រៅស្រុក «ភ្លើ តែធ្វើចេះ»
«ខ្ញុំអស់សំណើចនៅពេលដែលក្រុមជ្រុលនិយមនៅក្រៅស្រុកព្យាយាមធ្វើចេះទាំងដែលខ្លួនឯងមិនដឹងពីគម្រោង និងផលប្រយោជន៍នៃគម្រោងព្រែកជីក។ អ្នកដែលកំពុងតែគេងចំណេញនយោបាយពីគម្រោងព្រែកជីកនេះគឺមានតែក្រុមនៅក្រៅស្រុកជ្រុលនិយមទេ ដែលព្យាយាមកេងចំណេញនយោបាពីគម្រោងព្រែកជីកមួយនេះ ដោយការបង្កើតព័ត៌មានក្លែងក្លាយដោយគ្មានប្រភពមូលដ្ឋានច្បាស់និងត្រឹមត្រូវ ប្រឹងបំប៉ោងរឿងដោយមិនបានដឹងពីគម្រោងមួយនេះច្បាស់»។ នេះជាការលើកឡើងរបស់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដែលប្រតិកម្មទៅនឹងការចុះផ្សាយរបស់វិទ្យុ VOD Khmer មានចំណងជើងថា “គម្រោងព្រែកជីកហ្វូណនកំពុងបង្កើតមន្ទិលពុករលួយខ្នាតធំនិងកេងប្រវ័ញ្ចនយោបាយ”។ តាមគណនីហ្វេសប៊ុកឈ្មោះ ChiLun CPP បានសរសេរថា៖ «គម្រោងព្រែកជីក គឺជាគម្រោងដែលមានសារប្រយោជន៍ដល់សង្គមជាតិខ្មែរ ហើយសម្រាប់គម្រោងនេះក៏រដ្ឋាភិបាលបានផ្សាព្វឱ្យដឹងពីគោលបំណងនិងសារប្រយោជន៍ដល់សង្គមជាតិដែរ គ្មានអ្វីដែលជាមន្ទិលសង្ស័យ និងការពុករលួយខ្នាតធំអ្វីនោះទេ»។ ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ […]
អ្នកតាមដានអំពាវនាវដល់អ្នកនយោបាយ ឈប់ភ្ជាប់កម្ពុជាទៅនឹងការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាច
អ្នកតាមដានស្ថានការណ៍នយោបាយ លោកបណ្ឌិត យង់ ពៅ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អំពាវនាវដល់អ្នកនយោបាយ ឈប់ភ្ជាប់កម្ពុជាទៅនឹងការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ ការអំពាវនាវនេះ ខណៈដែលអ្នកនយោបាយប្រឆាំង សារព័ត៌មានបរទេស និងអ្នកវិភាគមួយចំនួន យកគម្រោងព្រែកជីកហ្វូណនតេជោ ភ្ជាប់នឹងបញ្ហានយោបាយ ភ្ជាប់នឹងក្របខណ្ឌភូមិសាស្ត្រ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន។ លោកបណ្ឌិត យង់ ពៅ សង្ឃឹមមុតមាំថា រាជរដ្ឋាភិបាលនឹងពុះពារកិច្ចការសាងសង់ព្រែកជីកហ្វូណន តេជោ ទាល់តែបាន ដើម្បីជាតិរឹងមាំ។ […]
សម្ដេចតេជោ ហ៊ុន សែន ជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមលើកឡើងថា គម្រោងព្រែកជីកជាគំនិតផ្ដួចផ្ដើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន

