ក្រសួងបរិស្ថាន បានរឹតបន្តឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រាប់កូនចៅជំនាន់ក្រោយ។ ជាក់ស្ដែង នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលជាតំបន់ការពារធម្មជាតិមួយចំនួនក្នុងចំណោមតំបន់ការពារធម្មជាតិកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិនោះក៏ត្រូវបានរឹតបន្តឹងយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីឧទ្យានុរក្ស សហការជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់ការពារទាំងនោះ គឺប្តេជ្ញារួមគ្នាមិនឱ្យមានបទល្មើសធនធានធម្មជាតិកើតឡើងនោះទេ។ ជុំវិញកិច្ចការងារការពារធនធានធម្មជាតិនេះ លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃ […]
