ព្រះមហាក្សត្រ៖ មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់

“នៅក្នុងឱកាសនេះ ខ្ញុំ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួម សាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។ តាមរយៈ​មីទ្ទិញ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ”។ នេះជាព្រះរាជសុន្ទរកថារបស់សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រារព្ធខួបអនុស្សាវ​រីយ៍​លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ […]

ព្រះមហាក្សត្រ លើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា

ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចន ប្រាសាទអង្គរវត្តនៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានគាំទ្រ រហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួម សម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេងទៀត អមដោយការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឪ្យសាធារណជនលើពិភពលោកបានជ្រួតជ្រាប។ នេះបើតាមព្រះរាជសុន្ទរកថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ […]

ព្រះមហាក្សត្រ កោតសរសើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យខ្ពស់ ម៉ឺងម៉ាត់ និងឈ្លាសវៃ

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានហឫទ័យសោមនស្សរីករាយ និងសម្ដែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះទឹកចិត្តស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្ររបស់សម្ដេចមហាបវរធិបតី ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យខ្ពស់ ម៉ឺងម៉ាត់ និងឈ្លាសវៃ ក្នុងការប្រតិបត្តិតាមគន្លងមាគ៌ាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិមានភាពរីកចម្រើន។ នេះបើតាមព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះមហាក្សត្រ […]

ព្រះមហាក្សត្រ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត

“ជានិច្ចកាល ខ្ញុំបានសង្កេតឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័ន កំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេល បោះឆ្នោតសកល និងអសកលម្ដងៗ ឲ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកបដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ ឈ្លាសវៃ ទន់ភ្លន់ត្រឹមត្រូវ យុត្តិធម៌តែម៉ឺងម៉ាត់ និងមានទេព កោសល្យប្រកបដោយបរិយាបន្ន របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, […]

កម្ពុជា ប្រារព្ធខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ

នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២៣​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជឫទ័យស្តេចយាងជាព្រះរាជាធិបតី ប្រារព្ធពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ៕ សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣នេះ មានគម្រប់ ៣០ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល […]

ប្រធានាធិបតីចិន យាងព្រះមហាក្សត្រកម្ពុជា ក្នុងពិធីបើកកីឡាអាស៊ី លើកទី១៩

នារាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងចូលរួមជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការប្រកាសបើកកីឡាអាសុីលើកទី១៩ ដែលប្រារព្ធធ្វើនៅទីក្រុង Hangzhou នៃខេត្ត Zhejiang ប្រទេសចិន តបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ។ ព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន, សម្តេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយលោកជំទាវ នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដេីម្បីក្រាបបង្គំទូលសួរពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ កំពុងគង់ប្រថាប់នៅព្រះរាជដំណាក់ រដ្ឋធានីប៉េកាំង […]

ការកំណត់គោរមងារ «សម្តេច» សម្រាប់មុខតំណែងកំពូលរបស់ជាតិចំនួន៣ គឺជាការវិលត្រឡប់ទៅរកប្រពៃណីជាតិមួយដ៏រឹងមាំ និងគង់វង្សយូរអង្វែងនៃរបបរាជានិយម

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣ របស់ព្រះមហាក្សត្រ ពីអំណឹះតទៅនឹងមានប្រពៃណីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺអ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ នឹងទទួលបានគោរមងារជា «សម្តេច»។ តំណែងទាំង៣នោះ គឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី។ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ជាទូទៅ«សម្តេច» គឺជាគោរមងារខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងបណ្តាប្រទេសដែលប្រកាន់របបរាជានិយម។ ដោយឡែក នៅកម្ពុជាការៀបផ្សារភ្ជាប់គោរមងារ […]

តំណាងរាស្ត្រទាំង ​១២៥​រូប សច្ចាប្រណិធាន និងផឹកទឹកសម្បថ ចំពោះព្រះភក្ត្រព្រះមហាក្សត្រ​

តំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ នៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅមុខព្រះភក្ត្រព្រះមហាក្សត្រ ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ ពិធីនេះ ក៏នឹងមានការយាងចូលរួមពីសំណាកសម្តេចព្រះសង្ឃរាជទាំងពីរ គណៈរួមមាន៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ […]

ព្រះមហាក្សត្រ៖ តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋ

តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹង ប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនាការសិក្សារៀន សូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិសម្រាប់រាជរដ្ឋាភិបាល អនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចំរើនរបស់សង្គមជាតិ។ នេះបើតាមព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ នៅក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី ៧ នាព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣នេះ។ ព្រះរាជសុន្ទរកថា […]