ភ្លៅមាន់និងសាច់គោ បង្កក ចំនួន៨តោន ដែលលួចដឹកពីប្រទេសវៀតណាម ចូលមករាជធានីភ្នំពេញ ដើម្បីលក់ចែកចាយ ត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់ចុះបង្រ្កាប។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក ហ៊ុន សារ៉ាត់ អគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាអ្នកដឹកនាំក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសផ្ទាល់ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង […]