ចំពោះមន្ត្រីណាបំពេញការងារបានល្អ គោរពវិន័យ សេចក្ដីថ្លៃថ្នូរ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវសាកសមជានគរបាលជាតិ ត្រូវតែគាំទ្រការពារ លើកសរសើរ និងជូនរង្វាន់លើកទឹកចិត្ត។ រីឯមន្ត្រីណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ។ នេះជាការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២០ ខែមករានេះថា […]
Tag: មន្ត្រីនគរបាល
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់មន្ត្រីនគរបាល កុំបណ្តែតបណ្តោយខ្លួនឲ្យដុសក្បាលពោះធំ
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីនគរបាលត្រូវពិនិត្យតាមដានចំពោះកាយសម្បទា ក៏ដូចជាសុខភាពរបស់កងកម្លាំង ដោយមិនត្រូវបណ្តែតបណ្តោយអោយមន្ត្រីនគរបាល មានក្បាលពោះធំ ឬក៏ធាត់ខ្លាំងនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប ឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្រៅពីការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ […]
ឯកឧត្តម ស សុខា សោកស្ដាយជាពន់ពេកចំពោះករណីមន្ត្រីនគរបាលជាតិម្នាក់បើកបរស្រវឹង មិនព្រមសហការ
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងលើកបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២២ ខែមីនានេះថា យប់មិញនេះ ឯកឧត្តមបានទទួលរបាយការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ មកថា នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣:៣៣នាទី នៅចំណុចគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ ត្រង់ចំណុចរង្វង់មូលសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ […]
ហៅមន្ត្រីនគរបាលខេត្តតាកែវ ៣រូប មកណែនាំ ក្រោយកាត់តរូបភាពឲ្យឃើញពលរដ្ឋច្រើន ក្នុងវេទិកាសាធារណៈ
ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បំភ្លឺសាធារណៈជន និងអង្គភាពសារព័ត៌មាននានា ជុំវិញការកាត់តរូបភាព របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤
មន្រ្តីនគរបាលម្នាក់ជិះ Ford ដកកាំភ្លើងខ្លីបាញ់រះ៥គ្រាប់ដល់សមត្ថកិច្ចគយ ត្រូវបានចាប់ឃាត់ខ្លួនហើយ
មន្ត្រីនគរបាលមួយរូប ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ដោយកំពុងបន្តនីតិវិធីកសាងសំណុំរឿង និងគ្រោងនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវហើយ នៅថ្ងៃទី៤ ខែកក្កដានេះហើយ។
