មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹង ស្តីពី ការចុះឈ្មោះតាមភូមិសម្រាប់អ្នកទទួលផលចូលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គួសារ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹង បានឲ្យដឹងថា យោងតាមការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ស្ដីពី គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងស្របតាមអនុក្រឹត្យលេខ ៣៧២ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ […]
