លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអំពាវនា​វដល់ឱ្យភាគីថៃ ប្រគល់យោធិនកម្ពុជាទាំង១៨នាក់ ឱ្យត្រឡប់មកវិញ ខណៈការចាប់ខ្លួនដោយ​ខុសច្បាប់ក្រោយបទឈប់បាញ់ មានរយៈពេល២០ថ្ងៃហើយ។ ការអំពាវនាវរបស់លោក​ជំទាវ​បែបនេះ បានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃ​ការអនុវត្ត​បទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯក បានអះអាងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ភាគីថៃ បំពេញកាតព្វកិច្ចរបស់ខ្លួននៅ​ក្រោមច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ […]