ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទម៉ាឡេស៊ី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដោយសម្ដេចតេជោ បានពន្យល់អំពីស្ថានភាពនៃបញ្ហាព្រំដែន រួមទាំងបច្ចុប្បន្នភាពទាក់ទងទៅនឹងការចាក់សំឡេងខ្មោច ឬក៏សំឡេងផ្សេងៗទៀត ពីភាគីថៃ រំខានដល់ពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ជាដើម ដែលបានកើតឡើងរយៈពេលប្រមាណ ៤យប់មកហើយ។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន ដែលជាកង្វល់និងជាបញ្ហាមួយផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ។ ដូច្នេះហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា […]
Tag: ម៉ាឡេស៊ី
ម៉ាឡេស៊ី នឹងជួបថៃ ពិភាក្សាពីលក្ខខណ្ឌប្រតិបត្តិក្រុមអ្នកសង្កេតការណ៍អាស៊ាន តាមដានការអនុវត្តបទឈប់បាញ់
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានលើកឡើងថា លោកនឹងបញ្ជូនក្រុមការងារមួយក្រុមទៅប្រទេសថៃឆាប់ៗខាងមុខ ដើម្បីពិភាក្សាពីលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតួនាទីតាមដានការអនុវត្តបទឈប់បាញ់រវាងថៃ-កម្ពុជា។ សារព័ត៌មាន Bernama នៅថ្ងៃទី១០ ខែកញ្ញា បានផ្សាយថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក Tan Sri Mohd Nizam Jaffar បានបញ្ជាក់ថា លក្ខខណ្ឌប្រតិបត្តិ (TOR) ដែលត្រូវបានពិភាក្សានិងឯកភាពរួចហើយដោយកម្ពុជា ក៏ត្រូវយកទៅពិភាក្សាជាមួយអាជ្ញាធរថៃផងដែរ […]
នៅថ្ងៃនេះ ក្រុមអនុព័ន្ធយោធាបរទេសដែលម៉ាឡេស៊ី ជាប្រធាន ចេញសង្កេតការណ៍ផ្ទាល់តាមព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ […]
សម្តេចតេជោ ហ៊ុន សែន នាំសារទៅម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ ជុំវិញរឿងថៃប្រមាថ គំរាម និងឈ្លានពានមកដល់ទឹកដីកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា […]
មេទ័ពជើងគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ មេសា
តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រុី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី និងលោកជំទាវ នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ […]
នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី មានសុទិដ្ឋិនិយមថា ទំនាក់ទំនងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំឈានដល់កម្រិតខ្ពស់បន្ថែមទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី
ម៉ាឡេស៊ីអះអាងថា មិនអនុញ្ញាតឲ្យក្រុមជ្រុលនិយមប្រើប្រាស់ទឹកដីម៉ាឡេស៊ី ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានោះឡើយ
ឯកឧត្តម Dato Ahmad Azam Bin Abrahman បេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងម៉ាឡេស៊ី ត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំថែមទៀត ហើយប្រទេសម៉ាឡេស៊ីបានអះអាងថា មិនអនុញ្ញាតឱ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា យកទឹកដីម៉ាឡេស៊ីប្រើប្រាស់ ធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។ការបញ្ជាក់នេះក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ នៅវិមាន៧មករា។ បេសកជនពិសេសរូបនេះ បានសំដែងនូវការកោតសរសើរ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត […]
ម៉ាឡេស៊ី ប្រកាសច្បាស់ៗថា មិនមានកម្មវិធីណាមួយពាក់ព័ន្ធជាមួយនឹងលោក សម រង្ស៉ី នោះទេ
ក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ច្បាស់ៗថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim មិនមានកម្មវិធីសាធារណៈណាមួយជាមួយមេដឹកនាំក្រុមប្រឆាំង លោក សម រង្ស៉ី នោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេសប្រទេសម៉ាឡេស៊ី។
ម៉ាឡេស៊ី ត្រៀមចូលតុចរចាជាមួយចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង
ម៉ាឡេស៊ី ត្រៀមចូលតុចរចាជាមួយចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង
