ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា កំពុងចំហទ្វារទន្ទឹងរងចាំវត្តមានទស្សនិកជនចូលទស្សនាដោយសេរី។ ពិព័រណ៍ដ៏ធំ និងជាព្រឹត្តិការណ៍មានតែមួយនៅកម្ពុជាមួយនេះ បានបើកជាផ្លូវការកាលពីម៉ោង៨ ព្រឹក ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៤ និងបន្តរហូតដល់ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ចាប់ពីម៉ោង៧៖៣០នាទីព្រឹក ដល់ម៉ោង៨យប់។ ទំព័រហ្វេសប៊ុក ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានឲ្យដឹងថា ពិព័រណ៍នេះកាន់តែប្លែក និងពិសេសជាងឆ្នាំមុនៗ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ លោកតាលោកយាយ អ៉ំពូមីង បងប្អូន […]
