ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយនៅថ្ងៃពុធ ទី១ ខែតុលានេះថា យ៉ាងហោចណាស់មនុស្ស ៦៩ នាក់បានស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារខេត្តភាគកណ្តាលប្រទេសហ្វីលីពីន ជាកន្លែងដែលមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ដោយការរញ្ជួយដីដ៏ខ្លាំងមួយកាលពីយប់ថ្ងៃអង្គារ។ គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានកើតឡើងនៅម៉ោងប្រហែល ១០យប់។ ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតនៅថ្ងៃពុធនេះ។  បើតាមអាជ្ញាធរក្នុងតំបន់ ចំនួនអ្នកស្លាប់នៅទីក្រុង Bogo ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារមានភ្លៀងធ្លាក់ខ្លាំង ខណៈស្ពាន និងផ្លូវថ្នល់ដែលរងការខូចខាតកំពុងរារាំងដល់ការជួយសង្គ្រោះជីវិតមនុស្ស។ សូមជម្រាបថា ប្រទេសហ្វីលីពីន ដែលជាប្រទេសមួយក្នុងចំនោមប្រទេសដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុត តែងតែរងការវាយប្រហារដោយការរញ្ជួយដី […]