រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរៀបចំដោយរាជរដ្ឋាភិបាល។ ការអនុម័តនេះ បានធ្វើឡើងក្នុងឱកាសដែលរដ្ឋសភា បន្តសម័យប្រជុំលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ដោយមានការចូលរួមពីសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១២០រូប។ យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល […]