នៅព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ រថយន្ដក្រុងចំនួន៤៩៧គ្រឿង ចាប់ផ្តើមដឹកប្រជាពលរដ្ឋទៅស្រុកកំណើត និងត្រឡប់មកវិញដោយមិនគិតថ្លៃ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរួចមហើយអំពីទីតាំង និងម៉ោងជាក់លាក់នៃការចេញដំណើរ និងត្រឡប់មកវិញផងដែរ សម្រាប់ការធ្វើដំណើរដោយមិនគិតថ្លៃនេះ មាននៅគោលដៅចំនួន៧ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ សម្រាប់រថយន្តនីមួយៗ បាន រៀបចំ ទឹក ពិសា បរិសុទ្ធ […]
Tag: រថយន្តក្រុង
ចូលឆ្នាំខ្មែរឆ្នាំនេះ រថយន្តក្រុងជិត៦០០គ្រឿង ត្រៀមដឹកពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ
អនុវត្តតាមប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រៀមរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូន ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ រដ្ឋបាលរាជធាំនីភ្នំពេញ បានឲ្យដឹងថា រថយន្តក្រុងចំនួន ៥៩៧គ្រឿង គឺ […]
សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិទាំងអស់ ធ្វើដំណើរទៅកាន់ស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ និងបានសប្បាយជួបជុំក្រុមគ្រួសារ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែកញ្ញានេះ បានផ្ញើសារជូនពរជនរួមជាតិទាំងអស់ ធ្វើដំណើរទៅកាន់ស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ និងបានសប្បាយជួបជុំក្រុមគ្រួសារ ឪពុកម្តាយ លោកយាយលោកតាជាទីស្រឡាញ់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ សូមជម្រាបថា រាជរដ្ឋាភិបាលបានបញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ចំនួន៦៥៣គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យសិក្សារៀបចំគន្លងផ្លូវដាច់ដោយឡែក សម្រាប់រថយន្តក្រុងសាធារណៈ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សារៀបចំគន្លងផ្លូវដាច់ដោយឡែក សម្រាប់រថយន្តក្រុងសាធារណៈ (Bus Lane) ដើម្បីសម្រួលការធ្វើចរាចរណ៍ ដោយសារផ្លូវនៅរាជធានីភ្នំពេញ មានលក្ខណៈតូចចង្អៀត។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញបំណងសិក្សាផ្លូវអាកាស និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា […]
ត្រៀមៗអ្នកទៅលេងស្រុកកំណើត! រថយន្តក្រុងជិះមិនអស់ប្រាក់ ចេញដំណើរនៅព្រឹកស្អែកនេះហើយ
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបុណ្ឌ ប្រពៃណីជាតិខ្មែរ។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅថ្ងៃទី១១ ខែតុលានេះ អំពាវនាវដល់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ អញ្ជើញទទួលសេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុងទៅស្រុកកំណើត ជិះដោយមិនបង់ប្រាក់ ប្រកបដោយសុវត្ថិភាព ផាសុកភាព […]
រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង៤៥៥គ្រឿង ដឹកប្រជាជាពលរដ្ឋដោយឥតគិតថ្លៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីជួយសម្រួល ដល់ការចំណាយ ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ
