រោងចក្រផលិតស្បែកជើង អល វីន ស៊ូ ដែលមានទំហំទុនវិនិយោគក្នុងរង្វង់ប្រមាណ ៦.៤លានដុល្លារ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ រោងចក្រផលិតស្បែកជើងនេះ ស្ថិតនៅក្នុងភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផ្ដល់ឱកាសការងារដល់កម្មករកម្មការិនី ប្រមាណជាង​៨០០​នាក់។