តារាចម្រៀងកូនកាត់ចិន លី​ អ៊ីវ៉ាធីណា សឹងបាក់ចង្កេះពេលគូស្នេហ៍ភេទដូចគ្នា Surprise សុំរៀបការខណៈពេលដែលកំពុងហែលទឹកលេងយ៉ាងសប្បាយរីករាយនៅក្នុងអាទឹកជួបជុំមិត្តភក្តិ ។  ប៉ុន្មានខែចុងក្រោយនេះតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា និងគូស្នេហ៍ភេទដូចគ្នា កាន់តែបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងឡើង បន្ទាប់បានភ្ជាប់ទំនាក់ទំនងស្នេហ៍និងគ្នាមួយរយៈ ហើយនាងកាន់តែសប្បាយរីករាយជាមួយស្នេហាថ្មីនេះ  ជាក់ស្តែងថ្មីៗនេះ លី អ៊ីវ៉ាធីណា បានដឹកដៃគូស្នេហ៍របស់ខ្លួនទៅលំហែកាយនៅទឹកដីខេត្ត សៀមរាប ដើម្បីបង្កើនភាពស្និទ្ធស្នាល ។ អ្វីដែលធ្វើឱ្យតារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា កាន់តែសប្បាយចិត្តនោះ គឺគូស្នេហ៍របស់នាង បាន Surprise យកចិញ្ចៀនពេជ្រសុំនាងរៀបការនៅក្នុងអាងហែលទឹក ខណៈពេលដែលនាងកំពុងលេងទឹកយ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិ […]