ខេត្តកំពង់ចាម ​នឹងដាក់បង្ហាញលៀសហាល​ ប្រវែង​ ១.០០០ម៉ែត្រ​ លៀស ស្មើនឹងចំនួន​ ៣តោន ឲ្យមហាជនចូលរួមបរិភោគដោយសេរី នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​នឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការដាក់តាំងបង្ហាញនោះ គឺរៀបចំពីមុខ​សាលាខេត្ត​ រហូតដល់វេទិកាអុំទូកមាត់ទន្លេ​ ក្រុងកំពង់ចាម​ នៅថ្ងៃទី​១៥​ ខែ​មេសា​ ដែលជាថ្ងៃទី២​ នៃសង្ក្រាន្តកំពង់ចាម​ ដោយចាប់ផ្តើមពីម៉ោង​២និង៣០នាទីរសៀល​ តទៅ។ នៅទំព័រហ្វេសបុក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម […]