កាកបាទក្រហមកម្ពុជា ប្រជុំគណៈកម្មការ អនុគណៈកម្មការ ដើម្បីកៀរគរកជំនួយគាំទ្រទិវា៨ឧសភា២០២៥

កិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ ‘’រួមគ្នាស្ម័គ្រ​ចិត្ត ដើម្បី​សហគ​មន៍​មាន​សុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’ ក្រោមអធិបតី លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា […]

ព្រះចៅអធិការវត្ដពោធិ៍ ៥០០០ដើម៖ «ការដង្ហែនិងអានគម្ពីរ ព្រះត្រៃបិដក ដឹកនាំផ្ទាល់ដោយលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ប្រៀបដូចជាព្រះអាទិត្យរះបំភ្លឺ ឱ្យប្រជាជាតិដើរតាមគន្លងព្រះពុទ្ធសាសនា

ព្រះពុទ្ធឃោសានុរ័ក្ខ វិមុត្តិ សៀន គុណលាភ ជាព្រះចៅអធិការវត្ដ ព្រះបរមរាជមហាពោធិបញ្ចសហស្សារាម ហៅវត្ដពោធិ៍ ៥,០០០ដើម និងជាព្រះប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្ដព្រះវិហារ បានមានព្រះសង្ឃដិកាថា វត្ដមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលឧត្ដមភរិយានាយករដ្ឋមន្ដ្រីកម្ពុជា និងជាស្ដ្រីដំបូង ដ៏សែនល្អ និងគំរូរបស់ស្ដ្រីខ្មែរ បានអញ្ជើញដឹកនាំដោយផ្ទាល់ក្នុងពិធីរដង្ហែនិងអានគម្ពីរ ព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ […]