លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា បានចេញសារស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៦ ដោយគូសរំលេចថា ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វេីឲ្យយេីងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឲ្យឃេីញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយេីង។  លោកជំទាវបណ្ឌិត បានថ្លែងថា ឆ្នាំ២០២៥ ជាឆ្នាំដែលជាលេីកដំបូងជាងរយៈពេល៤០ឆ្នាំដែលខ្មែររួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដេីម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។ ជាមួយគ្នានេះ លោកជំទាវឧទ្ទិសសូមឱ្យយកការឈឺចាប់ក្នុងឆ្នាំ២០២៥នេះកែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹងខ្លួនឯងឲ្យបានខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិនិងប្រជាពលរដ្ឋរបស់ខ្លួន ជួយជាតិយេីងតាមចំណេះរៀងៗខ្លួន ដេីម្បីឲ្យជាតិយេីង […]