លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំសិល្បករ-សិល្បការិនីរៀបចំ «សង្ក្រាន្តសមាគមសិល្បករខ្មែរ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលឆាប់ៗនេះ។ នៅក្នុងឱកាសដ៏សប្បាយរីករាយនេះ ក៏មានការអញ្ជើញចូលរួមសពីសំណាក់សិល្បកររៀមច្បង និងសិល្បករ-សិល្បការិនីជាច្រើនរូប ដោយមានទាំងការពិសារអាហារបែបខ្មែរជុំគ្នា លេងល្បែងប្រជាប្រិយខ្មែរ និងការរាំកម្សាន្តនូវចង្វាក់ប្រពៃណីផងដែរ ដែលធ្វើឱ្យបរិយកាសទាំងមូលប្រកបដោយភាពអធិកអធម ស្និទស្នាលយ៉ាងក្រៃលែង។ នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ាប្រធានបានគោរពជូនពរសិល្បករ សិល្បការិនីទាំងអស់ នៅក្នុងឱកាសឆ្នាំប្រពៃណីជាតិ សូមសមប្រកបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន […]

