ខណៈពេលដែលលោកស្រី អ៊ឹម សុគន្ធា ប្រកាសត្រៀមចំណាត់ការក្តៅទៅលើកញ្ញា ប៊ី សុធារី ដែលបានដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025 ដោយពុំប្រាប់ខ្លួនឱ្យបានដឹងនោះ ស្រាប់តែកញ្ញា ប៊ី សុធារី ធ្វើធម្មតា ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងសោះ ។ កញ្ញា ប៊ី សុធារី បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនឱ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងកាលពីម្សិលមិញថា « ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នា ! ដូចដែលអ្នកទាំងអស់គ្នាបានឃើញនូវរូបភាព និង វិដេអូបែកធ្លាយពីការត្រឡប់មកឆាកប្រកួតម្តងទៀតក្នុងមួយរយៈនេះ […]

