លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ប្រទេសថៃកំពុងញុះញង់បង្កសង្គ្រាមដោយចេតនា ដោយប្រើប្រាស់វិធានការយោធា ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនមិនអាចសម្រេចបានតាមរយៈផ្លូវច្បាប់នៃតុលាការ។ ការលើកឡើងរបស់លោកដោយកត់សម្គាល់បញ្ហាព្រំដែននៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោក ឆាំង យុ បានសរសេរនៅលើបណ្តាញសង្គមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញាយ៉ាងដូច្នេះ៖ ច្បាប់អន្តរជាតិបានឆ្លើយតបទៅលើករណីមួយចំនួន ទោះបីជាមិនគ្រប់រឿងទាំងអស់យ៉ាងណាក៍ដោយ នៅលើបញ្ហាព្រំដែនដែលប្រទេសថៃកំពុងតែមានជម្លោះជាមួយកម្ពុជា គឺជាបញ្ហាកំពុងទទួលរងការវាយប្រហារ ការឈ្លានពានដោយខុសច្បាប់ សូម្បីតែក្រោយពេលដែលមានដំណើរការសន្តិភាពត្រូវបានដាក់ឱ្យអនុវត្តរួចហើយក្តី […]
