លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលខ្ចីប្រាក់ពីក្រុមកម្ចីអនឡាញខុសច្បាប់ កុំសងប្រាក់ត្រឡប់ទៅក្រុមនោះវិញ ព្រោះក្រុមនោះក៏ជាក្រុម ដែលធ្វើសកម្មភាពខុសច្បាប់ដូចគ្នា។ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» លោក ស សុខា បានអះអាងថា ក្រុមកម្ចីអនឡាញខុសច្បាប់នោះ ភាគច្រើនជាជនជាតិចិនឦ លោកបញ្ជាក់ថា កន្លងទៅមានប្រជាពលរដ្ឋធ្លាប់ផុងខ្លួន ទៅខ្ចីលុយអនឡាញខុសច្បាប់ពីក្រុមដែលគ្មានអាជ្ញាប័ណ្ណ […]
Tag: លោក ស សុខា
លោក ស សុខា ជំរុញឱ្យបន្តធ្វើទំនើបកម្មប្រព័ន្ធ Digital ដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យការងារសុវត្ថិភាពចរាចរណ៍
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឱ្យបន្តធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ដើម្បីគ្រប់គ្រងអំពើល្មើស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពជាងពេលមុន។ ក្នុងពេលដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោក ស សុខា បានចាត់ទុកថា […]
លោក ស សុខា ៖ ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជា៖ អាវុធ គ្រឿងញៀន […]
អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ពិធីប្រកាសប្ដូរអភិបាលខេត្តទ្រង់ទ្រាយធំជាលើកទី២ ចាប់ផ្តើមថ្ងៃទី១ដល់ថ្ងៃទី៨ខែកក្កដា
ជាពិធីប្រកាសប្ដូរអភិបាលខេត្តទ្រង់ទ្រាយធំមួយ ជាលើកទី២ បន្ទាប់ពីរអាណត្តិរដ្ឋមន្រ្តីសម្តេចក្រឡាហោម ស ខេង។
គ្រោះថ្នាក់ចរាចរណ៍មិនថមថយនោះទេ លោក ស សុខា ផ្តាំផ្ញើឲ្យប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ ២០២៤នេះ មានស្ថានភាពដូចគ្នានឹងត្រីមាសទី១ ឆ្នាំ២០២៣ ពុំទាន់មានការថមថយនៅឡើយទេ
លោក ស សុខា ដឹកនាំគណៈប្រតិភូកម្ពុជាដើរថ្មើរជើងទស្សនកិច្ចវិមានសភាសហព័ន្ធស្វីស និងទីក្រុងបុរាណ Bern
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចវិមានសភាសហព័ន្ធ ដែលជានិម្មិតរូបស្នូល នៃលទ្ធិប្រជាធិបតេយ្យរបស់សហព័ន្ធស្វីស នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា
លោក ស សុខា ហាមជាដាច់ខាតការបញ្ជួន ឬការអនុញ្ញាតឲ្យមន្ដ្រីនគរបាលក្រោមឱវាទរបស់ខ្លួន ឲ្យទៅបម្រើការងារនៅក្នុងវិស័យឯកជនរាល់ម៉ោងរដ្ឋបាល
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសរៀបចំមន្រ្តីនគរបាលស្ថិតក្រោមក្របខណ្ឌក្រសួងមហាផ្ទៃ
រដ្ឋមន្រ្តីមហាផ្ទៃ ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំ និងផ្ដល់សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ ខណៈការបង់កម្រៃសេវាតាមប្រព័ន្ធធនាគារអនុវត្តជាផ្លូវការហើយ!
អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននឹងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
ក្រសួងមហាផ្ទៃអនុវត្តសាកល្បងនូវការចុះបញ្ជីកំណើតទារកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឬអនឡាញ
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងហាផ្ទៃ និងក្រសួងសុខាភិបាល បាននឹងកំពុងសហការគ្នា អនុវត្តសាកល្បង
រឿងគ្រោះថ្នាក់ចរាចរណ៍ លោក ស សុខា ចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំឈានចូលបន្ទាត់ក្រហម!
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៨ ខែមករានេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី

