លោក  អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឱ្យដឹងថាការតភ្ជាប់បណ្តាញអ៊ិនធឺណិតដំបូងទំហំតែ 64Kbps ប៉ុណ្ណោះតាមរយៈផ្កាយរណបវីសាត ទៅត្រង់ស៊ីតនៅប្រទេសសឹង្ហបុរី ហើយអ្នកផ្តួចផ្តើមបង្កើតដោយ ក្រុមការងារនៃនាយកដ្ឋានទូរគមនាគមន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលដឹកនាំដោយលោក ម៉ូវ ចរិយា ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បច្ចុប្បន្ន សហការទំនុកបម្រុងដោយអង្គការអន្តរជាតិនៃមជ្ឈមណ្ឌលស្រាវជ្រាវនៃប្រទេសកាណាដានៅខែឧសភា ឆ្នាំ១៩៩៧។