គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបើកកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយ ឯកឧត្តមកិតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានការចូលរួមពីថ្នាក់ដឹកនាំតាមបណ្តាលក្រសួងពាក់ព័ន្ធនានានិងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីពិភាក្សាពង្រៀងកម្មវិធីក្នុងការរៀបចំពិធីធ្វើ លំហាត់សមយុទ្ធគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ (ARDEX-២៥) ក្នុងខែកក្តដាខាងមុខនៅកម្ពុជា។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដោយសហការជាមួយមជ្ឈមណ្ឌលសម្របសម្រួល អាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយមជ្ឈមណ្ឌល […]