គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានអបអរសាទរប្រទេសកម្ពុជា ចំពោះការផ្អាកគម្រោងទំនប់វារីអគ្គិសនីដ៏រ៉ាំរ៉ៃចំនួនពីរ នៅទន្លេមេគង្គភាគខាងជើងនៃប្រទេសកម្ពុជា។ Wonders of the Mekong នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ បានផ្សព្វផ្សាយផែនទីអភិវឌ្ឍន៍ទំនប់ និងបានបញ្ជាក់ថា៖ «ដៃគូគម្រោងរបស់យើងនៅមជ្ឈមណ្ឌល Stimson បានបង្កើតឧបករណ៍ត្រួតពិនិត្យទំនប់វារីអគ្គិសនីមេគង្គ ហើយបានផលិតក្រាហ្វិចដ៏ល្អនេះ បង្ហាញពីទីតាំងទំនប់នានាដែលកំពុងដំណើរការ កំពុងសាងសង់ ឬត្រូវបានស្នើឡើងដើម្បីសាងសង់នៅតាមបណ្តោយ នៃផ្នែកសំខាន់នៃទន្លេមេគង្គ។ […]
