នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ វិញ្ញាសាអត្តពលកម្ម (រត់ម៉ារ៉ាតុងបុរស-នារី) ចំងាយ ៤២.១៩៥គម ក្នុង​ខេត្ត​សៀម​​​រាប បានចាប់ផ្តើមដំណើរការហើយ ដោយមានអត្តពលិកចំនួន២២រូប ផ្នែកបុរស១១រូប ផ្នែកនារី១១រូប មកពី​៩ប្រទេស​ចូលរួម ខណៈឡាវ និងព្រុយណេ អវត្តមាន។