គិតមកដល់ត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺមានរយៈពេលមួយឆ្នាំពេញ ដែលវិថីតេជោសន្តិភាពឆ្នេរអង្កោល ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ រយៈពេលមួយឆ្នាំមកនេះ វិថីតេជោសន្តិភាពឆ្នេរអង្កោល បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវបម្រើឲ្យវិស័យទេសចរណ៍ និងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត រួមជាមួយចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ វិថីនេះ មានប្រវែងសរុបជាង១២គីឡូម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ […]
