ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០២៥ សរុបចំនួន៣៧៣ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។ ដោយឡែក គម្រោងវិនិយោគក្នុងខែមិថុនា ឆ្នាំ២០២៥ នេះសរុបចំនួន៨៣គម្រោង (៣៦គម្រោងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស និង៤៧គម្រោងទៀត ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស) ព្រមទាំងទុនវិនិយោគសរុបប្រមាណ ១,៦ប៊ីលានដុល្លារអាម៉េរិក […]
