គ្រាន់តែចេញពីវិបស្សនាភ្លាម អ្នកបង្កើតមាតិកាល្បីឈ្មោះ ស្រីនា បានបង្ហាញពីបទពិសោធរយៈពេល១០ថ្ងៃដែលធ្វើឱ្យខ្លួនក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត ។ ជារឿងកម្រណាស់ដែលក្មេងៗដាច់ចិត្តទៅវិបស្សនា ជាក់ស្តែអ្នកបង្កើតមាតិកាល្បីឈ្មោះ ស្រីនា ជាដើម មិនដឹងថានាងមានបញ្ហាអ្វីនោះទេបានជាសម្រេចចិត្តទៅវិបស្សនារយៈពេល១០ថ្ងៃ ដោយមិនខ្វល់ពីពិភពលោកខាងក្រៅ តែទោះជាយ៉ាងណានាងទទួលបានតំបូលមានល្អៗជាច្រើនបន្ទាប់ពីបំពេញនូវអ្វីដែលខ្លួនចង់ធ្វើ ។ ១០ថ្ងៃបានកន្លងផុតទៅ ស្រីនា ក៏បានចេញពីវិបស្សនា ភ្លាមៗនាងក៏បានចែករំលែកនូវបទពិសោធដែលខ្លួនបានប្រតិបត្តិ ។ ស្រីនា បានរៀបរាប់ថា « បទពិសោធន៍វិបស្សនា 10 ថ្ងៃដ៏អស្ចារ្យដែលខ្ញុំមិននឹកស្មានថាខ្ញុំអាចធ្វើបានដែលត្រូវមិននិយាយគ្នា មិនហូបសាច់ មិនមានទំនាក់ទនងទៅខាងក្រៅ សមាធិជាង 10 ម៉ោងក្នុងមួយថ្ងៃ លទ្ធផលដ៏មិននឹកស្មាននិងជាមេរៀនដែលខ្ញុំយល់យ៉ាងជ្រៅដោយពិសោធន៏ឃើញខ្លួនឯង […]
