នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ភ្ញៀវទេសចរបរទេស បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ។ កំណើននៃភ្ញៀវទេសចរនេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើង ទៀតក្នុងរយៈពេល២ខែចុងឆ្នាំ២០២៤ ពោលគឺនៅខែវិច្ឆិកា និងខែធ្នូ ។ ថ្លែងបា្រប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ នៃដើមខែវិច្ឆិកានេះ […]

