គម្រោងអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅជិតទីលានតេជោ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឈានដល់ដំណាក់កាលដំឡើងធ្នឹមតភ្ជាប់សំណង់អគារហើយ ដែលជាគម្រោងរបស់ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អុិនវេសម៉ិន ឯ.ក (Peninsula Bay Investment Co., Ltd.)។ ការដំឡើងធ្នឹមតភ្ជាប់សំណង់អគារដ៏ធំសម្បើមនេះ ក៏ត្រូវបានចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ […]