ក្រុមការងារតាមដានជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់របស់ទីភ្នាក់ងារជំនួយអាមេរិក USAIDបានប្រទះឃើញសត្វក្រៀលចំនួន ២២ក្បាលក្នុងនោះមានកូនទើបនឹងធំចំនួន ៨ក្បាល។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ថាការរកឃើញនេះបន្ទាប់ពីក្រុមជំនាញ កំពុងធ្វើជំរឿនសត្វស្លាបទាំងនេះនៅក្នុងទីតាំងផ្សេងៗគ្នាចំនួន ៧កន្លែង នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ការរកឃើញនេះដែរចាត់ទុកថាជាចំនួននមានលើសពីពេលណាៗទាំងអស់ដែលក្រុមការងារបានប្រទះឃើញនៅក្នុងដែនជម្រកនិងលើសពីការប្រទះឃើញនៅក្នុងរដូវកាលឆ្នាំមុន ដែលក្រុមការងារបានតាមដានឃើញតែចំនួន១៦ក្បាលប៉ុណ្ណោះ។ ទីភ្នាក់ងារជំនួយអាមេរិក USAID បញ្ជាក់ថា ការកើនឡើងនូវវត្តមានរបស់សត្វក្រៀលដ៏គួរឱ្យកត់សម្គាល់នេះ គឺជាសក្ខីភាពមួយចំពោះភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះរបស់យើង និងជាលទ្ធផលដ៏ល្អក្នុងការបិទបញ្ចប់ឆ្នាំ ២០២៤ ដើម្បីឈានទៅបន្តការងារអភិរក្សរបស់យើងបន្តនៅក្នុងឆ្នាំ ២០២៥ ដែលពោពេញទៅដោយក្តីសង្ឃឹម […]