ថ្មីៗនេះសមាគមសិល្បករខ្មែរអំពាវនាវឱ្យសិល្បករសិល្បការិនីទាំងក្មេងទាំងចាស់ ចូលរួមក្នុងកម្មវិធីវិបស្សនាឱ្យបានច្រើនកុះករ ដើម្បីជាការគោរពនិងឧទ្ទិសកុសលជនដល់វិញាណក្ខន្ធវីរកងទ័ព កម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិនាពេលកន្លងមក ។ តាមរយៈសំណេររបស់សមាគមសិល្បករខ្មែរ ដែលបានបង្ហោះនៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៥នេះបានរៀបរាប់ថា « សមាគមសិល្បករខ្មែរមានកិត្តិយស សូមគោរពអញ្ជើញបងប្អូនសិល្បករ និងសិល្បការិនីទាំងអស់ ចូលរួមក្នុងកម្មវិធីវិបស្សនាធុរៈ ដើម្បីជាការគោរព និងឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិនាពេលកន្លងមក។ កម្មវិធីវិបស្សនាធុរៈនេះ នឹងប្រព្រឹត្តទៅនៅ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ខាងមុខនេះ។ សូមបងប្អូនសិល្បករ […]
