សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យជិតបាត់បង់ និងជំរុញលើកទឹកចិត្ត ផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈទាំងនោះបាន​ឋិត​ថេរគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ។